តារាចម្រៀងដ៏ល្បីល្បាញ របស់តៃវ៉ាន់ លោក Jay Chou ត្រូវបានទស្សនិកជនទទូចឲ្យសងថវិកា ដល់ពួកគេវិញ ខណៈដែលការប្រគំតន្ត្រីខ្លួនប្រើឧបករណ៍បំពងសំឡេងយ៉ាប់ៗ ។
យោងតាមគេហទំព័រ Posttoday ចុះផ្សាយនៅថ្ងៃទី៩ ខែកញ្ញា បានឲ្យដឹងថា ទស្សនិកជនដែលបានទិញសំបុត្រចូលរួមទស្សនា ការប្រគំតន្រ្តីរបស់ Jay Chou បានទទូចទាមទារថវិកាមកវិញ ក៏ព្រោះតែពួកគេមានការអាក់អន់ស្រពន់ចិត្តចំពោះឧបករណ៍បំពងសំឡេងយ៉ាប់ ពិបាកស្ដាប់ខ្លាំង ។
ទស្សនិកជនសិង្ហបុរីជាង ១៥០០ នាក់ ទទូចទាមទារថវិកាវិញពីលោក Jay Chou ឬ “ចូវជាលុន” តារាចម្រៀងល្បីឈ្មោះពីផលិតកម្ម Multimedia Entertainment ដែលបានរៀបចំការប្រគំតន្រ្តីកាល៣ថ្ងៃមុន ដោយពពួកគេអះអាងថា ការរៀបចំគ្មានស្តង់ដា ឧបករណ៍បំពង់សំឡេងយ៉ាប់ លឺសូរតែសំឡេងបាស់ខ្លាំងៗ។
អ្នកដែលផ្ដើមគំនិតទាមទារលុយមកវិញគឺលោក Guk In Chiang បានពោលថា នេះមិនមែនជាលើកទីមួយទេ ដែលប្រទេស សិង្ហបុរី មានការរៀបចំព្រិត្តការណ៍ប្រគំតន្រ្តីដែលគ្មានស្តង់ដាបែបនេះ ដូច្នេះពួកយើងត្រូវតែមានការទាមទារយកថវិកាមកវិញ ដើម្បីជាការព្រមានកុំឲ្យមានការធ្លោះធ្លោយនៅលើកក្រោយទៀត។
ចំណែកឯខាង Multimedia Entertainment វិញបានបកស្រាយថា «ខាងផលិតកម្មយើងខ្ញុំបានអញ្ចើញវិស្វករផ្នែកសំឡេងមកពីប្រទេសយើងហើយ គួរតែគ្មានបញ្ហារឿងទាំងនេះឡើយ។ ហើយចំពោះការសងថវិកាមកទស្សនិកជនវិញ ខាងផលិតកម្មមិនបានប្រកាសបំភ្លឺទេ»៕
អេបិល
មតិយោបល់