ព័ត៌មានជាតិ

ផ្ទុះកង់រថយន្តសាំយ៉ុង ក្រឡាប់ផ្ងារជើងនៅលើដងផ្លូវ

ពោធិ៍សាត់: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តសាំយ៉ុងដឹកផ្លែឈើមួយគ្រឿង កំពុងតែបើកបរស្រាប់តែផ្ទុះកង់ខាងក្រោយ បណ្តាលឲ្យក្រឡាប់ផ្ងារជើងកណ្តាលផ្លូវ យរងការខូចខាត សំណាងល្អគ្មានអ្នករងរបួស ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង ៣០នាទី ព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុច មុខវត្តឯកសទ្ធារ ក្នុងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តម៉ាក សាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-6738 បើកបរដោយ​បុរសម្នាក់ឈ្មោះ ព្រៀប វណ្ណា ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បើកបរក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវ​ខាង​លើ ដោយមានដឹកផ្លែឈើនៅក្នុងរថយន្តពេញ លុះបានមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តខាងលើ បានផ្ទុះសំបកកង់រថយន្តទាំង២ខាងក្រោយ បណ្តាលឲ្យផ្អៀង​ក្រឡាប់រថយន្តផ្ងារជើងនៅកណ្តាលផ្លូវតែម្តង ប៉ុន្តែសំណាងល្អ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបានបណ្តាលឲ្យនណាម្នាក់ រងរបួសអ្វីនោះឡើយ ៕

ចរាចរណ៍

ចរាចរណ៍

ចរាចរណ៍

មតិយោបល់