ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខ ពិសី ប្រកាសអូសទាញ Fan ជួយសង្គម

ភ្នំពេញៈ នៅថ្ងៃទី១៧ កញ្ញា ខាងមុខនេះ តារាចម្រៀង សុខ ពិសី ដែលបានចេញមុខជួយច្រៀងក្នុងកម្មវិធីដើរលើកម្រាលព្រំប្រចាំឆ្នាំរបស់សាកលវិទ្យាល័យន័រតុន ក៏ប្រកាសពីការកៀរគរ Fan ឬ អ្នកគាំទ្រខ្លួនចែករំលែកដល់ការងារសង្គមផងដែរ។ នាងបានសរសើរពីការលះបង់របស់ក្មេងៗជា Fan គាំទ្ររបស់ខ្លួនយ៉ាងខ្លាំង ទើបនាងចាំបាច់តបស្នងដោយអូសទាញពួកគេឲ្យធ្វើរឿងដែលមានប្រយោជន៍ដើម្បីសង្គម។

សុខ ពិសី និយាយថា តារាសិល្បៈគ្មានអ្វីសប្បាយចិត្តច្រើនជាងមានអ្នកដទៃស្ម័គ្រចិត្តធ្វើជាអ្នកគាំទ្ររបស់ខ្លួននោះទេ។ យ៉ាងណាមិញ នាងមិនទាន់បានលើកទឹកចិត្តចំពោះពួកគេឲ្យបានច្រើននោះទេ ដោយសារពេលកន្លងមក គឺបានតែជួបជុំគ្នាជប់លៀងម្ដងប៉ុណ្ណោះ។ ក្នុងពេលដ៏ខ្លីនាងមានគម្រោងរៀបចំកម្មវិធីពិសេសជាមួយអ្នកគាំទ្រទាំងនោះ ដោយនឹងដឹកនាំពួកគេឲ្យរួមដៃគ្នាធ្វើកម្មវិធីសប្បុរសធម៌មួយចំនួនជាមួយខ្លួន។ ក្នុងនោះនាងថា នៅថ្ងៃទី១៧ កញ្ញាខាងមុខ នាងនឹងកៀរគរអ្នកគាំទ្ររបស់ខ្លួនឲ្យច្រើនកុះករ ចូលរួមក្នុងព្រឹត្តិការណ៍កម្រាលព្រំដ៏អស្ចារ្យរបស់និស្សិតសាកលវិទ្យាល័យន័រតុន ដែលត្រូវបានសហការរៀបចំដោយលោក ផាត់ តារារដ្ឋ ជាអ្នកសារព័ត៌មានមួយរូប និងជាស្ថាបនិករបស់ «គ្រួសារតារាកម្ពុជា»នោះ។ នាងថា វត្តមានរបស់អ្នកគាំទ្រ នឹងមិនត្រឹមតែធ្វើឲ្យកម្មវិធីគគ្រឹកគគ្រេងប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ប្រកាសបរិច្ចាគជាថវិកាផងដែរ។ ដោយឡែកក្នុងពេលខាងមុខ នាងនឹងដឹកនាំ Fan របស់ខ្លួន ទៅធ្វើទានជាមួយក្មេងៗជាកុមារកំព្រា និងជាចាស់ទុរគតទៀត ដើម្បីបង្រៀនឲ្យពួកគេចេះធ្វើបុណ្យ និងជួយសង្គម។

ក្រៅពីការប្រកាសនាំ Fan ជួយសង្គម ក៏បានសរសើរដល់ Fan ហើយ Fan របស់នាងក៏បានលើកសរសើរដល់នាងវិញផងដែរ។ ខាងក្រោមនេះជាវីដេអូដែលនាង និងអ្នកគាំទ្រ លើកឡើងពីគ្នា ទម្លាយហេតុផលដែលនាំឲ្យ សុខ ពិសី មានអ្នកហែហមរាប់មិនអស់គ្រប់ពេលចេញបង្ហាញខ្លួន៕

https://youtu.be/2B4sBvu9NY8

សុខ ពិសីសុខ ពិសីសុខ ពិសីសុខ ពិសីសុខ ពិសីសុខ ពិសី

មតិយោបល់