ភ្នំពេញៈ កាលពីវេលាម៉ោង ៨ និង៤៥នាទីយប់ ថ្ងៃទី១៣ ខែកញ្ញានេះ មានរថយន្តកុងតឺន័រមួយគ្រឿងបានបើកបុកបង្គោលភ្លើងមួយដើមទ្រេត ដោយមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋដែលនៅជិតនោះបន្ថែមទៀត ប៉ុន្តែសំណាងល្អ មិនបណ្តាលឲ្យមានអ្នកណារងរបួសឡើយ។
ហេតុការណ៍នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវវេងស្រេង ជិតរោងចក្រ អ៊ីខាង ចំពីមុខ ផ្ទះសំណាក់ សេះមាស និងក្លឹប សេះមាស ភូមិតំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមភ្នាក់ងារឆ្លើយឆ្លងព័ត៌មានរបស់ Post News បានឲ្យដឹងថា មុនដំបូង គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿងនោះបានបើកប៉ះនឹងម៉ូតូគ្រឿងបណ្តាលឲ្យដួល ឃើញដូច្នេះម្ចាស់កុងតឺន័រភ័យស្មានតែបុកមនុស្សស្លាប់ ក៏លោតចុះពីលើកុងតឺន័រ រត់គេចខ្លួន បណ្តាលឲ្យរថយន្តរេចង្កូតទៅបុកបង្គោលភ្លើង និងផ្ទះប្រជាពលរដ្ឋតែម្តង៕
https://youtu.be/7JhVkHZ7uNw













មតិយោបល់