យោងតាមសេចក្តីរាយការណ៍នាពេលចុងក្រោយបានឲ្យដឹងថា ក្លិប Napoli កំពុងតែពិភាក្សា លើការនាំយកកីឡាករ Andre Ayew ពីក្លិប Marseille (ម៉ាកសៃ) នៅពេលទីផ្សារដោះដូរកីឡាករ បើកទ្វាជាថ្មីនៅខែមករាខាងមុខនេះ ។
សារព័ត៌មានក្នុងប្រទេសអ៊ីតាលីបានចុះផ្សាយថា គ្រូបង្វឹក Napoli លោក Rafael Benitez អាចនឹងនាំយកកីឡាកររូបនេះដើម្បីមកពង្រឹងប្រព័ន្ធបម្រើកណ្តាលរបស់ក្លិបនៅរដូវកាលថ្មី ។
ដោយសារតែកិច្ចសន្យារបស់ Ayew ជាមួយក្លិប Marseille នឹងត្រូវបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំក្រោយ ការផ្ទេររបស់កីឡាករសញ្ជាតិហ្គាណារូបនេះអាចនឹងត្រូវធ្វើឡើងបើសិនជារូបគេមិនព្រមបន្តកិច្ចសន្យាថ្មីជាមួយក្លិប ។
គួរបញ្ជាក់ថា បច្ចុប្បន្ន Napoli កំពុងឈរនៅលំដាប់ទី១០ក្នុងតារាងក្របខណ្ឌ Serie A ដោយ មាន៤ពិន្ទុក្រោយឆ្លងកាត់ការប្រកួតចំនួន៤លើក ៕
មតិយោបល់