ត្បូងឃ្មុំៈ ជនសង្ស័យចំនួន៤នាក់ រួមនឹងថ្នាំញៀន៧កញ្ចប់ ត្រូវកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមេមត់ ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី១២ កញ្ញា ២០១៦ នៅក្នុងឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ប៊ុន សុខលាង ហៅឡាំង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ទី២.ឈ្មោះ ស៊ឹម ស្រ៊ីន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិដារលិច ឃុំដារ ស្រុកមេមត់ ទី៣.ឈ្មោះ គិត ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ ជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ទី៤.ឈ្មោះ ពិន តុលា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ បុរីតេជោសែន ឃុំដារ ស្រុកមេមត់ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យកម្លាំងជំនាញបានធ្វើការដកហូតថ្នាំញៀនចំនួន០៧កញ្ចប់។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមេមត់កសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់