ព័ត៌មានជាតិ

ផាកពិន័យ ជនជាតិនីហ្សេរីយ៉ាម្នាក់ សង្ស័យយកក្រដាសប្រាក់ដុល្លារក្លែងក្លាយមកបង់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១០និង៤២នាទីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០​ មានករណីជនជាតិនីហ្សេរីយ៉ាម្នាក់ ជិះរថយន្តបំពានភ្លើងស្តុប ស្ពានដែកចំការដូង សមត្ថកិច្ចចាប់ផាកពិន័យ​ ពេលបង់ថ្លៃផាក សង្ស័យយកក្រដាសប្រាក់ដុល្លារក្លែងក្លាយមកបង់ ត្រូវឃាត់ខ្លួនប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

ដំណើររឿង៖ នៅមុនពេលឈានដល់ការឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាខាងលើ គឺជនរូបនេះបានបើករថយន្ត Pirus មួយគ្រឿង ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2BC-9125 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ លុះបើកបរមកដល់ចំណុចស្តុបស្ពានដែក ភ្លើងបានលោតពណ៌ក្រហម មិនបានឈប់ទេ ហើយបានបើកបំពានភ្លើងស្តុប បត់ឡើងទៅផ្លូវលេខ២១៧ ត្រូវកម្លាំងនគរបាលចរាចរណ៍ ចាប់ផាកពិន័យ,ពេលចុះមកបង់ថ្លៃផាកពិន័យជនបរទេសនោះ បានយកក្រដាសប្រាក់១០០ដុល្លារ ឲ្យសមត្ថកិច្ច ប៉ុន្តែគ្មានលុយអាប់ឲ្យនោះ ក៏បានយកលុយទៅដូរចំនួន២កន្លែងគេថា ជាលុយក្លែងក្លាយ។ ហើយសមត្ថកិច្ចបានប្រគល់ឲ្យជនជាតិនីហ្សេរីយ៉ានោះវិញ ស្រាប់តែទាញយកមកហែកចោល នៅមុខនគរបាលដោយមិនចង់បង់ថ្លៃការផាកពិន័យ។ សមត្ថកិច្ចក៏ឃាត់ខ្លួនមកឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំបន្តទៀតតាមនីតិវិធីផ្លូវច្បាប់​៕

មតិយោបល់