អាមេរិកៈ របាយការណ៍ស្រាវជ្រាវថ្មី បានបង្ហាញឲ្យដឹងថា មានច្រើនជាង ៧០ករណី ដែលស្មាតហ្វូន Samsung Galaxy Note 7 ផ្ទុះឆេះ នៅសហរដ្ឋអាមេរិក ដោយមិនរាប់បញ្ចូលករណីនៅតាមបណ្ដាប្រទេសផ្សេងៗទៀត។
សារព័ត៌មាន GSM Arena បានចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញានេះ ដោយដកស្រង់ចេញពីអង្គភាព Health Canada (នាយកដ្ឋានទទួលបន្ទុកសុខភាពសាធារណៈជាតិរបស់កាណាដា) បានបង្ហាញថា ស្មាតហ្វូន Galaxy Note 7 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េ Samsung បានផ្ទុះឆេះឡើងជាង ៧០ករណីនៅសហរដ្ឋអាមេរិក ខណៈដែលក្រុមហ៊ុនមួយនេះអះអាងថា មានតែ ៣៥ករណីប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ការផ្ទុះឆេះនេះ ត្រូវបានក្រុមហ៊ុន Samsung ប្រកាសថា មកពីបញ្ហាថ្ម ខណៈដែលមនុស្សជាច្រើនបានរងរបួសដោយសារតែការផ្ទុះនេះ ជាពិសេសនៅពេលនេះ នៅតាមបណ្ដាជើងហោះហើរជាច្រើនបានហាមឃាត់ការប្រើប្រាស់ Galaxy Note 7 ព្រោះអាចបង្កជាហានិភ័យឡើង ដែលអាចបណ្ដាលឲ្យមានមនុស្សស្លាប់៕
មតិយោបល់