ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌសែនសុខខំចាប់ តុលាការអ្នកដោះលែង

ភ្នំពេញៈ ប្រភពពីសមត្ថកិច្ចខណ្ឌសែនសុខ បានប្រាប់ថា នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះលោក ចែ សុង បានសម្រេចដោះលែងជនជាប់សង្ស័យជាក្រុមអ្នកញៀនល្បែងសុីសងចំនួន ៨នាក់ ឲ្យមានសេរីភាពវិញអស់ហើយ។

សូមបញ្ជាក់ថា ក្រុមអ្នកញៀនល្បែងអាប៉ោង និងបៀរទាំង៨នាក់ត្រូវបានគណ:បញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌរួមទាំងកម្លាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារខណ្ឌ ក្រោមការបញ្ជាផ្ទាល់ពីលោក ប៉ឹល កុសល អភិបាលណ្ឌសែនសុខបានចុះបង្ក្រាប និងឃាត់ខ្លួនកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្ទះឈើមួយកន្លែង ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការដ្ឋានខណ្ឌសែនសុខធ្លាប់បានអះអាងថា ចំពោះអ្នកញៀនល្បែងសុីសងខាងលើនេះគឺមិនមានការដោះលែង ឬក៏សម្របសម្រួលណាមួយឡើយហើយលោកនឹងបញ្ជូនអ្នកទាំងនោះទៅតុលាការធ្វើការចាត់ការតាមនីតិវិធី។ លោកអធិការូបនេះក៏បានបន្ថែមទៀតថា នៅក្នុងមូលដ្ឋានរបស់លោក លោកនឹងរឹតបណ្តឹងចាត់ការឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទទាំងតូចទាំងធំ។

បើយោងតាមប្រភពពីសមត្ថកិច្ចខណ្ឌសែនសុខផងដែរ ក្រៅពីដោះលែងក្រុមអ្នកលេងល្បែងសុីសងចំនួន ៨នាក់ខាងលើ លោក ចែ សុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក៏បានដោះលែងក្រុមជនសង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀនចំនួន ៨នាក់ផងដែរ។ ប្រភពបន្តថា ការដោះលែងជនសង្ស័យគ្រឿងញៀនទាំង៨នាក់នេះ គឺក្រោមហេតុផល បញ្ជូនសំណុំរឿងទៅជម្រះផ្ទាល់ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់គឺការដោះលែងជនសង្ស័យទាំងអស់នោះ ដោយតំណាងអយ្យការមិនបានសាកសួរជនសង្ស័យនោះទេ ពោលគឺតំណាងអយ្យការបញ្ជាឱ្យដោះលែងនៅអធិការដ្ឋានខណ្ឌតែម្តងដោយមិនចាំបាច់បញ្ជូនទៅតុលាការនោះទេ៕

https://youtu.be/CAX5Vownc1A

មតិយោបល់