ព័ត៌មានជាតិ

ចូលលួចទូរទស្សន៍នៅហាងស្ទីម ហ្សូណា ក្នុងសណ្ឋាគារ យ៉ិន ឃីម ត្រូវសមត្ថកិច្ចឃាត់ជាប់

បាត់ដំបង: អាវុធហេត្ថស្រុកកម្រៀង ខេត្ត បាត់ដំបង បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីជននេះ បានលួចយកទូរទស្សន៍ ម៉ាក អ៊ិលជី ពីក្នុងហាងស្ទីម ហ្សូណា ក្នុងសណ្ឋាគារ យ៉ិន ឃីម។

ករណីលួច០១លើកនៅវេលាម៉ោង ១រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ០១៦ ចំណុច ក្នុងហាងស្ទីមហ្សូណានៃសណ្ឋាគារសុិន ឃីម ស្ថិតនៅភូមិ អូរដាលើ ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបងសមត្ថកិច្ច អាវុធហត្ថ ស្រុកកម្រៀងបានធ្វើការបង្ក្រាបករណីលួច០១លើក។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួននោះឈ្មោះ លួម លៀប ភេទប្រុស អាយុ២៩ឆ្នាំ ស្រុកកំណើត ភូមិពោធិ៍២ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង មុខរបរកម្មករបំរើការងារ និងរស់នៅចំណុចកើតហេតុខាងលើ ដកហូតបានវត្ថុតាងទូរទស្សន៍ម៉ាក អុិលជី(LG)ទំហំ៤២អុិញ ដែលជនសង្ស័យបានធ្វើសកម្មភាពលួចកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៦កញ្ញា ពីក្នុងហាងស្ទីម ហ្សូណា របស់ជនរងគ្រោះឈ្មោះ មាស សុភ័ក្រ្ត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមេការ សណ្ឋាគារ រស់នៅចំណុចខាងលើ់។ បច្ចុប្បន្នកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តបាតដំបង៕

photo_2016-09-19_20-51-04

photo_2016-09-19_20-51-08

photo_2016-09-19_20-51-10

មតិយោបល់