ព័ត៌មានជាតិ

ក្រសួងសាធារណការ ចាក់បេតុងស្ពានផ្លូវដែកមិត្តភាពកម្ពុជា – ថៃ ក្នុងខេត្តបន្ទាយមានជ័យ

ភ្នំពេញៈ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការចាក់បេតុងតភ្ជាប់ ស្ពានផ្លូវដែកមិត្តភាពកម្ពុជា-ថៃ និង អញ្ជើញចុះសំណេះសំណាលជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមផេក ហ្វេសប៊ុក របស់ក្រសួងសាធារណការ ចេញផ្សាយនៅថ្ងៃទី១៩កញ្ញានេះ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការតភ្ជាប់ផ្លូវដែកកម្ពុជា ជាមួយថៃ ត្រូវបានតភ្ជាប់រួចរាល់ជាស្ថាពរក្នុងថ្ងៃនេះ។ ក្រសួងក៏កំពុងខិតខំប្រឹងប្រែងបន្តជួសជុល និងសាងសង់ រហូតដល់ទីរួមខេត្តបាត់ដំបង ដែលនឹងសម្រេចបាននាចុងឆ្នាំ២០១៦ ហើយនឹងបន្តជួសជុល និងសាងសង់រហូតដល់ស្ថានីយ៍រថភ្លើងភ្នំពេញ ។

សូមជម្រាបជូនផងដែរថា ផ្លូវដែកភាគខាងជើង ចាប់ពីភ្នំពេញ ដល់ ប៉ោយប៉ែតនេះ មានប្រវែងសរុប ៣៨៦គីឡូម៉ែត្រ ត្រូវបានកសាងឡើងចាប់ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ក្នុងសម័យអាណានិគមបារាំង។ នាក្នុងថ្ងៃនោះផងដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំង លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ លោក សួន បវរ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យផងដែរ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងពី បច្ចុប្បន្នភាពនៃកំណែទម្រង់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និង បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បន្តផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យល្អ និង ឆាប់រហ័ស ប្រកបដោយតម្លាភាព៕

https://youtu.be/6DKVj2UKsvw

14316714_574629486054729_7135245265786291889_n14316933_574627426054935_7688917249874805878_n14330108_574627162721628_2533104552534164499_n14344120_574627422721602_3317592651256471684_n14355750_574628079388203_9145586388797807457_n14368910_574627959388215_6755081670471107789_n14370055_574627962721548_3577896394450691754_n14370429_574627052721639_891646328955587787_n14390771_574627082721636_8431301384501207857_n

មតិយោបល់