ស្ទឹងត្រែងៈ បុរសម្នាក់ត្រូវបានរងរបួសធ្ងន់ចំដើមទ្រូងខណៈពេលដែលកំពុងតែអង្គុយរាយសន្ទូចលើទូកតាមដងទន្លេមេគង្គស្រាប់តែមានទូកមួយទៀតមកបុកចំជំហ៊ាងទូកបណ្តាលឲ្យក្រឡាប់លិចក្នុងទៅទន្លេរមេគង្គ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រម៉ាណជា ៦ និង៣០នាទីព្រលប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចច្រាំងទន្លេរមេគង្គ ស្ថិតក្នុងភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ចំពោះហេតុការណ៍ខាងលើនេះដែរ បើតាមសម្តីរបស់អ្នកភូមិដែលបាននាំជនរងគ្រោះមកមន្ទីពេទ្យបាននិយាយប្រាប់postnewsថា មុនពេលកើតហេតុជនរងគ្រោះបានជិះទូករបស់ខ្លួនទៅរាយសន្ទូចដាក់បង្កៃដើម្បីយកត្រីមកធ្វើម្ហូបប្រសិនបើដាក់បានត្រីច្រើនជនរងគ្រោះក៍យកទៅលក់នៅផ្សារខ្លះៗដែរ ប៉ុន្តែនៅថ្ងៃកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះកំពុងតែរាយសន្ទូចដូចសព្វដងក៍ស្រាប់តែមានទូកមួយទៀតមិនដឹងថាជាទូករបស់អ្នកណាហើយមកពីណាទេ ស្រាប់តែបើកមកបុកទូករបស់ជនរងគ្រោះបណ្តាលឲ្យក្រឡាប់លិចចូលក្នុងទន្លេរពេលនោះជនរងគ្រោះក៍បានរអិលដួលបណ្តាលឲ្យដើមទ្រូងបុកជាមួយនិងគែមទូករងរបួសធ្ងន់។
ពួកគាត់បន្តថា ជនរងគ្រោះឈ្មោះ ថេត ធី អាយុ៣៨ឆ្នាំ មានមុខរបរជាអ្នកនេសាទត្រី រស់នៅក្នុង ភូមិ ឃុំ កើតហេតុខាងលើ។ បើតាមសម្តីរបស់លោកគ្រូពេទ្យដែលប្រចាំការបាននិយាយប្រាប់ postnewsបន្ថែមថា ស្ថានភាពមុខរបួសរបស់ជនរងគ្រោះគឺមានសភាពធ្ងន់ធ្ងរណាស់ព្រោះថានៅពេលដែលដើមទ្រូងបុកជាមួយនឹងគែមទូកនោះគឺបណ្តាលឲ្យសួតមានលក្ខណៈហើមខ្លាំងចូលខ្យល់ប៉ុន្តែស្ថានភាពបែបនេះគឺយើងនឹងខិតខំព្យាបាលឲ្យអស់ពី
លិទ្ធិភាព។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានអ្នកភូមិ ដឹកយកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែងរួចរាល់ហើយ៕
មតិយោបល់