ព័ត៌មានសេដ្ឋកិច្ច

កាហ្វេ Amazon វាយលុកទីផ្សារកាហ្វេ នៅប្រទេសជប៉ុន ជាលើកដំបូងបង្អស់

ហាងកាហ្វេ Amazon របស់ក្រុមហ៊ុន PTT បានលក់សិទ្ធិធ្វើអាជីវកម្មបន្តដំបូងបង្អស់របស់ខ្លួន ទៅឲ្យក្រុមហ៊ុនថាមពលបៃតង Codomo Energy Co របស់ជប៉ុន ដែលក្រុមហ៊ុននេះ រំពឹងនឹងប្រតិបត្តិការនៅក្នុង Fukushima ប្រទេសជប៉ុន។

វាជាឱកាសដ៏ពិសេសមួយ សម្រាប់ក្រុមហ៊ុន PTT ដែលអាចនាំយក កាហ្វេ Amazon ទៅកាន់ទីផ្សារជប៉ុន ដែលពោរពេញដោយការប្រកួតប្រជែង ហើយវាក៏ជាបញ្ហាមួយដែរ សម្រាប់ការជ្រៀតចូល និងបង្ហាញភាពលេចធ្លោនៃម៉ាកយីហោ ទៅកាន់អតិថិជនក្នុងស្រុក។

ក្រុមហ៊ុន PTT កំពុងប្រែក្លាយអាជីវកម្មនេះ ឲ្យក្លាយជាមោទនភាព និងសម្បត្តិរបស់ប្រទេសថៃ ដោយជម្រុញឲ្យមានការទទួលស្គាល់ម៉ាកយីហោថៃ កាន់តែធំទូលាយ ក្នុងទីផ្សារអន្តរជាតិ នឹងសង្ឃឹមថា រសជាតិកាហ្វេ និងបរិយាកាសនៃហាងកាហ្វេ Amazon នឹងទាក់ទាញប្រជាជនជប៉ុនផងដែរ។

បច្ចុប្បន្ន ហាងកាហ្វេ Amazon មាន ៣៥សាខា ក្នុងតំបន់អាស៊ាន ហើយគ្រោងពង្រីកបន្ថែមរហូតដល់ ៤០០សាខា ត្រឹមឆ្នាំ ២០២១ ដែល ១២០សាខា គឺបើកក្នុងប្រទេសកម្ពុជា៕

cafe-amazon-cambodia-19

មតិយោបល់