ព័ត៌មានជាតិ

យោធាភូមិភាគ៣ ផ្ទុះអាវុធមួយគ្រាប់ ក្នុងជម្លោះជាមួយប្រពន្ធ

ភ្នំពេញៈ មន្ត្រីយោធាបម្រើការងារនៅភូមិភាគ៣ម្នាក់ស្រវឹងរករឿងប្រពន្ធពេលក្មួយថ្លៃមកឃាត់បង្កហិង្សាដាក់ទៅវិញទៅមក រួចចូលទៅយកកាំភ្លើងមកអាមេគំរាមបាញ់ តែត្រូវកូនស្រីស្ទុះទៅចាប់យកទៅទុកក្រោយ មកក៏រាលកៃណ្តាលឲ្យផ្ទុះ១គ្រាប់បង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរត់ទៅប្តឹងនគរបាលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២០ ខែកញ្ញាឆ្នាំ ២០១៦ នៅផ្ទះបុរសយោធាខាងលើភូមិទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសយោធាមានឈ្មោះ ណោក កឿន អាយុ៤៥ឆ្នាំ មុខរបរជាមន្ត្រី យោធា ភូមិភាគ៣ ចំណែកប្រពន្ធឈ្មោះ សយ ពៅ អាយុ ៤២ ឆ្នាំមុខរបនៅផ្ទះ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាលថ្ងៃបុរសជាមន្ត្រីយោធាខាងលើតែងតែផឹកស្រវឹងហើយរករឿងប្រពន្ធ និងវាយធ្វើបាបជាស្ទើររាល់ថ្ងៃ ខណៈដល់ថ្ងៃកើតហេតុខាងលើ បុរសបានផឹកស្រវឹងហើយបានឈ្មោះគ្នាជាមួយប្រពន្ធ ពេលកំពុងឈ្លោះស្រាប់តែក្មួយថ្លៃ២នាក់មកឃាត់កុំឲ្យឈ្លោះគ្នាពេលនោះបុរសជាមន្ត្រីយោធាបានស្ទុុះមកប្រតាយប្រតបមួយប្រាវ បណ្តាលឲ្យក្មួយប្រុសម្នាក់រងរបួសបែកក្បាលត្រូវបញ្ចូនទៅមន្ទីរពេទ្យបន្ទាប់មកបុរសយោធាចូលទៅយកកាំភ្លើងនៅខាងក្នុងផ្ទះមកអាមេតែត្រូវកូនស្រីម្នាក់មកចាប់ជាប់យកទៅទុកក្រោមពូក ធ្វើឲ្យរាលកៃផ្ទុះមួយគ្រាប់តែសំណាងមិនមានអ្នករងរបួសដល់នរណាម្នាក់ទេ។ ប៉ុន្តែបានបង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែររត់ទៅរាយការណ៍សមត្ថកិច្ចប៉ុស្តិ៍ចោមចៅដើម្បីចុះមកអ្តរាគមន៍ភ្លាមៗ។

ក្រោយពីសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ និងសួរឿងហេតុសព្វគ្រប់ដោយសារតែបុរសខាងលើជាមន្ត្រីយោធាទើបទំនាក់ទំនងហៅកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យមកធ្វើការឃាត់ខ្លួនយកទៅសួរនាំបន្ថែម។ បច្ចុប្បន្នបុរសខាងលើត្រូវបានកំលាំងអាវុធហត្ថឃាត់ខ្លួនយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិសែនជ័យដើម្បីចាត់ការតាមនិតិវិធី៕

photo_2016-09-21_19-26-21photo_2016-09-21_19-26-27photo_2016-09-21_19-26-29

មតិយោបល់