សៀមរាបៈ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ បន្ថែមលេខ០២៩ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ របស់សម្តេចក្រឡាហោម ស្តីពីការអនុវត្តនីតិវិធីពិន័យអន្តរការណ៍ចំពោះអំពើល្មើស និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការលើកទឹកចិត្តដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកវរសេនីយ៍ឯក តេង ច័ន្ទណាត ស្នងការរង ទទួលបន្ទុកចរាចរណ៍ ជាតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប មានការអញ្ជើញចូលរួមពីសំណាក់លោកនាយ នាយរង នាយ នាយរងផ្នែក ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកអធិការរង នាយ នាយរងផ្នែកទាំង១២ក្រុង-ស្រុក និងមន្ត្រីនគរបាលចរាចរណ៍សរុបចំនួន៥១នាក់៕
មតិយោបល់