ព័ត៌មានជាតិ

លែងព្រួយបារម្ភទៀតហើយ! តង់ជាច្រើនត្រៀមសម្រាប់បុណ្យឆ្លងឆ្នាំ​ខាងមុខ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ យោងតាមផេករដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នាឱកាសបុណ្យចូលឆ្នាំសកល​ ២០១៩​ នេះ​ មន្ទីរទេសចរណ៍ សហការជាមួយ នឹងរដ្ឋបាលខេត្តព្រះសីហនុ​ នឹងដាក់ជួលតង់ចំនួន​ ៣០០តង់​ តាមបណ្តោយឆ្នេរអូឈើទាល (អតីតអារីសស្តុន​) ដើម្បីឲ្យភ្ញៀវទេចរបានកម្សាន្ត​ និងសម្រាក​ ។ ក្នុងនោះដែររដ្ឋបាលខេត្តបានរៀបចំភ្លើងបំភ្លឺពេលរាត្រី បន្ទប់ទឹកស្អាត​ បង្គន់ចល័ត និងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់​ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ​ នៅក្នុងតំបន់បោះតង់នោះ​។

* តង់សម្រាប់ដេក​ ២នាក់​ តំលៃ​ ១៥​ ដុល្លារ
* តង់សម្រាប់ដេក​ ៤នាក់​ តំលៃ​ ២០​ ដុល្លារ។

* ទំនាក់ទំនងកក់តង់:
-​ 016 52 9696
– 096 3666 672
– 017 99 37 76

* ព័ត៌មានផ្សេងៗ​:
– 012 615 567
-​ 016 8989 27៕​

មតិយោបល់