មណ្ឌលគិរីៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅស្រុកអូរាំង មុខបន្ទាយប៉េអឹម តែម្ដង កាលពីេវលាម៉ោងជាង ៣រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ បន្ទាប់ពីមានហេតុការណ៍បាញ់រះជិត ៣០គ្រាប់។
ហេតុការណ៍បាញ់រះជិត ៣០គ្រាប់នេះ មិនទាន់មានមន្ត្រីសមត្ថកិច្ចណាម្នាក់ ហ៊ានអះអាងពីមូលហេតុនៅឡើយទេ គ្រាន់តែដឹងថា អ្នកដែលបាញ់នោះ មានគ្នា៣នាក់ គឺជាភ្ញៀវ ដែលមកផឹកនៅមុខបន្ទាយប៉េអឹម ក្នុងស្រុកអូរាំងនោះ ហើយសមត្ថកិច្ចបានត្រឹមដើររើស និងរាប់សំបកគ្រាប់តែប៉ុណ្ណោះ៕
មតិយោបល់