ព័ត៌មានជាតិ

ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ធំៗ ទិញ​យន្តហោះ A320 ចំនួន ៦៨​គ្រឿង​

ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន​បី បាន​ធ្វើ​ការបញ្ជាទិញ​នូវ​យន្តហោះ​ប្រភេទ A320 សរុប​ចំនួន ៦៨​គ្រឿង​។ នេះ​បើ​យោង​តាម​ការ​ឲ្យដឹង​ពី​ក្រុមហ៊ុន Airbus កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​។​

​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​បី​នោះ​រួម​មាន​ក្រុមហ៊ុន​អាកាសចរណ៍ BOC Aviation បាន​បញ្ជា​ទិញ​ចំនួន ២៥​គ្រឿង ក្រុមហ៊ុន​អាកាសចរណ៍ Qngdao Airlines បញ្ជា​ទិញ ២៣​គ្រឿង និង​ក្រុមហ៊ុន​អាកាសចរណ៍ Zhejiang Loong Airlines បញ្ជា​ទិញ​ចំនួន ២០​គ្រឿង​។​

​ការធ្វើដំណើរ​តាមរយៈ​អាកាសចរណ៍​បាន​កើនឡើង​ឥត​ឈប់ឈរ​នៅក្នុង​ប្រទេស​ដែល​ជា​តំបន់​អាស៊ី​ង និង​នៅ​តំបន់​ផ្សេងៗ​ទៀត ជាមួយគ្នា​នោះ​ផងដែរ មាន​អ្នកដំណើរ​ប្រមាណ ៣២០​លាន​នាក់​បាន​ធ្វើ​ដំណើរការ​ទៅកាន់​ប្រទេស​ចិន​កាលពី​ឆ្នាំ ២០១២ បើ​ធៀប​នឹង​ឆ្នាំ ២០១១ កើនឡើង ៩​ភាគរយ​។​

​លោក John Leahy ប្រធាន​ប្រតិបត្តិ​ទទួលបន្ទុក​ផ្នែក​អតិថិជន​របស់ Airbus បាន​និយាយថា ការបញ្ជា​ទិញ​យន្តហោះ គឺ​ស​បញ្ជា​ឲ្យឃើញថា យន្តហោះ​ម៉ូ​ដែល A320 ជា​យន្តហោះ​មួយ​ដែល​មាន​ប្រជាប្រិយភាព និង​ការពេញនិយម​ខ្លាំង​ពី​សំណាក់​ក្រុមហ៊ុន​អាកាសចរណ៍​។​

​ស្ត្រី​អ្នកនាំពាក្យ​ក្រុមហ៊ុន BOC បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌ AFP ថា តម្លៃ​សរុប​នៃ​យន្តហោះ​ចំនួន ២៥​គ្រឿង​ដែល​បាន​បញ្ជា​ទិញ​គឺ ២,៦​ពាន់​លាន​ដុល្លារ​អាមេរិក​។ បន្ថែម​លើ​នោះ​ផង​ដែរ​កាលពី​ខែ​កម​រា កន្លង​ទៅ​ក្រុមហ៊ុន BOC ក៏​បាន​ទិញ​យន្តហោះ​ប្រភេទ A320 ចំនួន ៥០​គ្រឿង​ផង​ដែរ​។​

​តាម​ការឲ្យដឹង មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ​បញ្ជា​ទិញ​យន្តហោះ​ជាច្រើន​បែបនេះ​ក៏​ដោយសារ​តែ​ពួកគេ​យល់ឃើញថា ចំនួន​អ្នកដំណើរ​នឹង​កើនឡើង​ខ្ពស់​នៅក្នុង​ប្រទេស​ចិន​នា​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ទៀត​៕

a320_jan24

មតិយោបល់