ព័ត៌មានជាតិ

មុននេះ ដាច់ភ្លើងនៅខណ្ឌសែនសុខ និងពោធិ៍សែនជ័យ

ភ្នំពេញ: អគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញានេះ វេលាម៉ោង១០:២៨នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F8A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនដែលស្ថិតនៅ (១)តាមបណ្តោយផ្លូវណតប្រ៊ីត ផ្លូវលេខ២០០៤ ភូមិត្រពាំងឈូក ភូមិស្លែងរលើង ភូមិចុងថ្នល់ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា និង សង្កត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (២)តាមបណ្តោយផ្លូវម៉ៃដា ភូមិក្រាំងល្វា ភូមិព្រៃជីសាក់ និង ភូមិត្រពាំងថ្លឹង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ករណីដាច់ភ្លើងនេះ អគ្គិសនីកម្ពុជា បានបញ្ជូនក្រុមការងារបច្ចេកទេសទៅធ្វើការស្វែងរកកំហូច ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញហើយ៕

មតិយោបល់