ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ថាប័នស៊ើបអង្កេតអាមេរិក FBI អាចនឹងបើកការស៊ើបអង្កេតលើ Brad Pitt ដែលគេសង្ស័យថាបានវាយដំកូនៗលើយន្តហោះឯកជន

អាមេរិក: ខណៈលោក Brad Pitt ត្រូវបានភរិយាប្តឹងលែងលះ ឥឡូវនេះក៏មានករណីមួយផ្សេងទៀតហើយ បានកើតឡើងចំពោះលោក ដែលរូបលោកផ្ទាល់អាចនឹងត្រូវស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ស្ថាប័ន FBI អាមេរិក បន្ទាប់ពីមានពាក្យចរចាមអារាមថារូបលោក បានបំពានទាំងផ្លូវកាយ និងផ្លូវចិត្តចំពោះកូនៗ របស់លោក ក្នុងអំឡុងពេលធ្វើដំណើរលើយន្តហោះផ្ទាល់ខ្លួនជាមួយក្រុមគ្រួសារ។ នេះយោងគេហំព័រសារព័ត៌មាន Channel News Asia ថ្ងៃទី២៣ ខែកញ្ញា មុននេះបន្ដិច។

តាមប្រភពខាងលើ បានរាយការណ៍ឲ្យដឹងថា លោក Brad Pitt បានផ្តើមស្រែកគំហកខ្លាំងៗ និងវាយកូនៗរបស់លោក ក្នុងអំឡុងពេលធ្វើដំណើរ នៅលើយន្តហោះផ្ទាល់ខ្លួនជាឯកជន ដែលបានហោះហើរពីប្រទេសបារាំង ទៅកាន់ទីក្រុង Los Angeles ហើយហេតុការណ៍នេះ ទំនងជាកើតឡើង ក្នុងពេលដែលលោក Brad Pitt ជោគជាំដោយជាតិស្រវឹង។

គួរបញ្ជាក់ដែលថា ជុំវិញការចោទប្រកាន់នេះដែរ ក្រុមភ្នាក់ងារ FBI បាននិងកំពុងតែបន្តប្រមូលភស្តុតាង ដើម្បីធ្វើការវាយតម្លៃថាតើ គួរតែបើកការស៊ើបអង្កេតទៅលើករណីនេះដែរឬយ៉ាងណានោះ៕

american

មតិយោបល់