ព័ត៌មានជាតិ

មុននេះ ដាច់ភ្លើងនៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ: អគ្គិសនីកម្ពុជា ជូនដំណឹងមុននេះ៥នាទីថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅវេលាម៉ោង៣៖៥៨នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F7A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដែលស្ថិតនៅ (1)ផ្លូវជាតិលេខ6អា ផ្លូវទន្លេមេគង្គ ផ្លូវស្ពានសម្តេចជាស៊ីម ភូមិខ្ទរ ភូមិទំនប់ខ្មែរ១ ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប (2)ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បច្ចុប្បន្នក្រុមការងារបច្ចេកទេស កំពុងធ្វើការស្វែងរកកំហូច និងជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

EDC

មតិយោបល់