ព័ត៌មានជាតិ

Update ៖ ឃាត់ខ្លួនអ្នកបើកបរ ខណៈមនុស្សជាង២០នាក់រងរបួស ដោយសារក្រឡាប់រថយន្ត

ពោធិសាត់: ស្នងការនគរបាលខេត្តពោធិសាត់ លោក សារុន ចាន់ធី បានប្រាប់អង្គភាព សារព័ត៌មាន Post News ឲ្យដឹងថា មនុស្សជាង២០នាក់រងរបួសធ្ងន់និងស្រាល បន្ទាប់ពីបុរសដែលជាអ្នកបើករថយន្តបើកក្នុងសភាពស្រវឹងស្រារេចង្កូតធ្លាក់ពី​លើចិញ្ចើមផ្លូវក្រឡាប់​ជាច្រើន​ត្រឡប់ កាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី ១ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវក្រាលក្រួសក្រហម ផ្លូវចូល(រមណីយដ្ឋានច្រកល្អៀង)ខាងត្បូងស្ពានយ៉ោកចម្ងាយ ១០០០ម៉ែត្រ នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ ។

សមត្ថកិច្ចបានបន្តទៀតថា អ្នកបើកបររថយន្តបង្កខាងលើនេះ មានឈ្មោះ សំ ផែនភេទប្រុស អាយុ៥០ ឆ្នាំ ស្នាក់នៅភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្ករម៉ាក ទី តាន់ ១តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ ពោធិសាត់ 2A-0831 បើកបរដោយឈ្មោះខាងលើ ស្ថិតក្នុងសភាពស្រវឹងស្រា ក្នុងទិសដៅពីត្បូងទៅជើង លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតរថយន្តបើកធ្លាក់ពីលើផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យអ្នករួមដំណើរក្នុងរថយន្ត ២៥ នាក់ រងរបួស ក្នុងនោះ
មានមនុស្ស១៣នាក់ រងរបួសធ្ងន់ និង១២នាក់ទៀតរងរបួសស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិសាត់ ។

សមត្ថកិច្ចបានបន្តថា ដោយទទួលបានបទបញ្ជារបស់សាលាដំបូងខេត្តពោធិសាត់ ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៦និង១៦ល្ងាច សមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលឈើតុំ បានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តខាងលើ ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

គ្រោះថ្នាក់

គ្រោះថ្នាក់

គ្រោះថ្នាក់

%e1%9e%82%e1%9f%92%e1%9e%9a%e1%9f%84%e1%9f%87%e1%9e%90%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9f%8b%e1%9f%a1

មតិយោបល់