សៀមរាបៈ ព្រោះតែវិបត្តិស្នេហា នារីវ័យក្មេងម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។
មន្រ្តីនគរបាលបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ពេជ្រ ស្រីនាង អាយុ១៧ឆ្នាំ មានមុខរបរជាកម្មករទឹកសុទ្ធ និងមានស្រុកកំណើតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
មូលហេតុដែលធ្វើឲ្យនារីរងគ្រោះសម្រេចចិត្តយកខ្សែលីឡុងពណ៌ខ្មៅចងជាប់ទៅនិងធ្នឹមផ្ទះកម្ពស់ប្រហែល២ម៉ែត្របញ្ចប់ជីវិតខ្លួនឯងបែបនេះ ដោយសារជួបប្រុសស្នេហ៍ចិត្តអប្រិយបោះបង់រូបនាងចោលទុកឲ្យសោយសោកម្នាក់ឯង គ្មានដោះស្រាយ និងខ្មាសអ្នកផង ទើបសម្រេចចិត្តលាចាកលោកឲ្យផុតទុក្ខ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យសាកសព រួចសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់