ព្រៃវែងៈ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ អតីតសមាគមន៍យុទ្ធជនកម្ពុជាស្រុកបានចុះចែកថវិកាបេឡាមរណៈសង្រោះដល់គ្រួសារសពចំនួន១ គ្រួសារដែលស្ថិតនៅក្នុងភូមិ ពោធិចិន្តា ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងក្រោមអធិបតីភាព លោកឌុច គន្ធា អភិបាលស្រុក និងជាប្រធានកិត្តិយស លោកវរៈសេនីយ៍ទោ អ៊ុង ផាន អធិការស្រុក និងជាប្រធាន សមាគមន៍ រួមទាំងកងរាជអាវុទ្ធហត្ថស្រុក ប្រធានសង្គមកិច្ច មេឃុំ និងមេភូមិយកថិកាជូនក្រុមគ្រួសារសព លោក ស ប៊ុនហេង ដែលបានបានទទួលមរណៈភាពកាលពីថ្ងៃទី៣ ខែវិច្ឆិកា នូវថវិកាចំនួន ៤ លានរៀលដើម្បីចូលរួមរំលែកទុក្ខនៃគ្រួសារសព៕
ព័ត៌មានជាតិ
មតិយោបល់