មណ្ឌលគិរីៈ យុវជនម្នាក់ យកម៉ូតូទៅលាងលើជ្រោះប៊ូស្រា មិនប្រយត្ន័បណ្តាលឲ្យរអិលជើងធ្លាក់ពីលើជ្រោះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចដែលស្ថិតនៅក្នុងភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ។
បើតាមសមត្ថកិច្ចដែលនៅក្បែកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះពែត ផ្លយ ភេទប្រុស អាយុ១៨ឆ្នាំ ជាជនជាតិព្នង មានមុខរបរជាកសិករ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយពីកើតហេតុការណ៍នេះភ្លាម សមត្ថកិច្ចជាច្រើននាក់ បាននាំគ្នាចុះទៅរាវរកសពជនរងគ្រោះ ប៉ុន្តែដោយសារមានទឹកហូរច្រើនហើយមានសន្ទុះទឹកខ្លាំង ធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការរាវរកសពជនរងគ្រោះ រហូតដល់ម៉ោង៨ព្រឹកថ្ងៃទី៣ខែតុលា នេះទើបរាវរកឃើញសពជនរងគ្រោះ ដោយកៀបជាប់នៅក្រោមថ្ម កន្លែងអន្លង់ទឹកជ្រៅជាន់ទីមួយជ្រោះប៊ូស្រាក្រោយពីក្រុមគ្រួសារបានធ្វើការបន់ស្រន់នៅពេលសមត្ថកិច្ចរាវរកសាកសពជនរងគ្រោះមិនឃើញ។
ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់