Post News Media ព័ត៌មានជាតិ សង្ស័យគំនុំ! ...

សង្ស័យគំនុំ! ដើរកាត់មុខផ្ទះ ទាយកាំបិតកាប់ប្រហារ បណ្ដាលឲ្យរបួស

បាត់ដំបង: កាលពីវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនា នៅចំណុចក្រុមទី០២ ភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង។

ជនសង្ស័យឈ្មោះស៊ំ ភក្រ័ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិសង្កាត់ខាងលើ បានយកកាំបិតវែង កាប់ទៅលើជនរងគ្រោះឈ្មោះ ឈុន រំដួល ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិសង្កាត់ ជាមួយគ្នា អំទ្បុងពេលជនរងគ្រោះ ដើរកាត់មុខផ្ទះ បណ្តាលឲ្យរងរបួសត្រង់ខ្នង និងដើមដៃខាងឆ្វេង (ស្រាល)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកំពុងរៀ បចំសំណុំរឿង បញ្ជូនទៅចាត់ការតាមនិតិវិធីច្បាប់៕

Loading...