រតនគិរីៈ លោក ថង សាវុន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវកៅស៊ូមួយខ្សែ មានប្រវែង៣.០០០ម៉ែត្រ ប្រភេទ DBST ដែលតភ្ជាប់ពីផ្លូវស្រុកបរកែវទៅកាន់ស្រុកអណ្តូងមាស។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានរំឭកឡើងថា ស្ថានភាពផ្លូវមួយខ្សែនេះ ដែលបង្កការលំបាកដល់ការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត ពិសេសប្រមុខដឹកនាំកម្ពុជា ធ្វើការសាងសង់ផ្លូវជាបន្តបន្ទាប់ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងងាយស្រួលដឹកកសិផលទៅកាន់ទីផ្សារ៕
មតិយោបល់