ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល

ឧត្តរមានជ័យៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ២គ្រឿងបើកបរស្របទិសគ្នា បានបើកមកបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស​៣នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង ២០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាម​បណ្តោយផ្លូវជាតិលេខ៦៨ ទល់មុខផ្លូវចូលសាលាអនុវិទ្យាល័យជើងទៀន ។

នគរបាលចរាចរណ៍ស្រុក បានឲ្យដឹងថា អ្នករងរបួសទាំង៤នាក់ ទី១ឈ្មោះ សឿ តឿន ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ រងរបួសធ្ងន់ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅស្លាកលេខរដ្ឋ ៣៦១១៦០០ ។ ទី២ឈ្មោះ ឈើន គ្រួច ភេទប្រុស អាយុ៣១ឆ្នាំមុខរបរកងទ័ព នៅភូមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើកម៉ូតូWAVE (S) គ្មានស្លាកលេខ រងរបួសធ្ងន់ និងអ្នករួមដំណើ០២នាក់ ទៀត ទី១ឈ្មោះ មុជ ពេក ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិពង្រតាទ្រុង ឃុំប្រើ ស្រុកស្រីស្នំ ខេត្តសៀមរាប រងរបួសស្រាល។ ទី២ឈ្មោះ ឡូ ពា ភេទប្រុស អាយុ០៦ឆ្នាំ រស់នៅភូមិពង្រតាទ្រុង ឃុំប្រើ ស្រុកស្រីស្នំ ខេត្តសៀមរាប រងរបួសធ្ងន់។

សមត្ថកិច្ចបានបន្ដទៀតថា ជនរងគ្រោះត្រូវបានបញ្ជូនមកកាន់មណ្ឌលសុខភាព ស្រុកចុងកាល់។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិចច្ចយកទៅរក្សាទុកនៅអធិការ​ដ្ឋាននគរបាលស្រុក​ចុងកាល់ រង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីច្បាប់ ៕

ចរាចរចរាចរចរាចរចរាចរចរាចរ

មតិយោបល់