ព័ត៌មានជាតិ

ក្រោយបង្ក្រាបទីតាំងទទួលផលចោរកម្ម សមត្ថកិច្ចខេត្តត្បូងឃ្មុំ ប្រាប់ប្រជាពលរដ្ឋដែលបាត់ម៉ូតូ ឲ្យទៅពិនិត្យមើល

ត្បូងឃ្មុំៈ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជំរាបជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ និងសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះ អធិការដ្ឋាននគរបាលស្រុកតំបែរបានបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង ដកហូតបានម៉ូតូច្រើនប្រភេទចំនួន ១៩គ្រឿង មិនមានឯកសារច្បាស់លាស់។

សូមប្រជាពលរដ្ឋ អញ្ជើញទៅទំនាក់ទំនងជាមួយ មន្ត្រីជំនាញនៅអធិការដ្ឋាននគរបាលស្រុកតំបែរ បើមានការបាត់បង់ម៉ូតូកន្លងមក៕

photo_2016-10-07_22-41-27photo_2016-10-07_22-41-29photo_2016-10-07_22-41-31photo_2016-10-07_22-41-33

មតិយោបល់