កំពង់ធំៈ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទី លើកំណាត់ផ្លូវជាតិលេខ៦ ភូមិ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ រថយន្តបុកម៉ូតូពីក្រោយ បណ្តាលឲ្យមនុស្សស្លាប់ និងរងរបួស។
ម៉ូតូម៉ាក ហុងដាវេវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-1290 បើកបរដោយឈ្មោះ ហ៊ាន តេង ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិក្រសាំង(ក) ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ ពាក់មួកសុវត្ថិភាព មុខរបរកសិករ ឌុបប្រពន្ធឈ្មោះ ចាន់ តុម អាយុ ៤៧ឆ្នាំ របួសធ្ងន់បាក់ជើងខាងឆ្វេងមិនពាក់មួកសុវត្ថិភាពមុខរបរកសិករ។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខភ្នំពេញ 3B-8666 បើកបរដោយឈ្មោះ លី វណ្ណា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មុខរបរបើកបររថយន្តនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទោង។
មូលហេតុ៖ ជាបឋមបង្កដោយអ្នកបើកបរម៉ូតូបើកបរបត់ឆ្វេងឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន អ្នកបើកបររថយន្តមានល្បឿនលឿន។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះវាស់វែងវត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់