រឿងប្រវត្តិខ្លះៗពាក់ព័ន្ធនឹងខេត្តកំពង់ចាម មានដូចតទៅ កំពង់ចាំ ឬ កំពង់ចាម គឺកន្លែងមួយនៅក្បែរមាត់ទឹក ដែលគេចាំគ្នា ដើម្បីធ្វើដំណើរបន្តឆ្ពោះទៅកាន់ទីណាមួយ ឬតំបន់ណាមួយទៀត។ ដូច្នេះគេបានប្រើពាក្យនិយាយថា កំពង់ចាំ ក្រោយមកច្រើនតំណទៀតពាក្យនេះបានក្លាយទៅជាពាក្យ កំពង់ចាម ដោយហេតុថាជនជាតិមួយចំនួន មកប្រាស្រ័យទាក់ទងគ្នានៅទីនេះ អាន ឬ និយាយមិនច្បាស់ពាក្យនេះក៏ក្លាយទៅជាពាក្យកំពង់ចាម។
ការវិវត្តន៍ អត្ថន័យនៃពាក្យ កំពង់ចាំ ក្លាយពីពាក្យ កំពង់ចាម ដោយសារភាសានិយាយពាក្យថា រង់ចាំ អាចជំនួសពាក្យថា ចាំ ទើបប្រជាជនយើងរស់នៅទីនេះទំលាប់ហៅតៗគ្នាថា កំពង់ចាំ។
ក្រោយមកប្រជាជនចេះតែប្រមូលផ្ដុំគ្នាច្រើនមករស់នៅទីនេះ នាំគ្នាបង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្មផ្លូវទឹកយ៉ាងសំខាន់នៅសម័យនោះ ហើយពាក្យ កំពង់ចាំ ទោះជា កំពង់រង់ចាំ ក្រោយមកក៏ក្លាយទៅជា កំពង់ចាម មកទល់សព្វថ្ងៃនេះ។
សូមបញ្ជាក់ថា កាលពីសម័យនោះ កំពង់ចាមគឺជាដីកោះ ឬជាទួល ដែលជាកន្លែងសំចត មានសំពៅ ទូកក្តោង ដើម្បីចាំគ្នាតែប៉ុណ្ណោះ យូរៗទៅគេនាំគ្នាតគ្នាថា កំពង់ចាំ ឬ កំពង់រង់ចាំ កំពង់ចាម។ ឈ្មោះកំពង់ចាម មិនមានទាក់ទងឈ្មោះ ជនជាតិភាគតិចរស់នៅតាមដងទន្លេនោះទេ។ (ដកស្រង់ចេញពីឯកសារ បារាំង១៩០៧)៕
មតិយោបល់