ព័ត៌មានជាតិ

កំពុងសម្ងំ​ជក់គ្រឿងញៀន ត្រូវកម្លាំងនគរបាលប៉ុស្តិ៍និរោធន៍ឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យម្នាក់ ពាក់ព័ន្ធនិងករណីប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគបាលប៉ុស្តិ៍និរោធ៍ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១១យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទី ចាន់បូណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅភូមិតាងៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ សមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន ៖  ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក)១កញ្ចប់តូច ដែកកេះ២ កូនកាំបិតបត់១ កូនថង់ប្លាស្ទីក២ ទូរសព្ទ័ដៃ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-10-11_12-07-02

មតិយោបល់