កណ្តាលៈ បុរសម្នាក់រងរបួសធ្ងន់ ដោយសារជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគារ បានស្ទាក់កាប់ជាច្រើនកាំបិត ខណៈដែលជនរងគ្រោះជិះម៉ូតូត្រឡប់មកផ្ទះវិញជាមួយមិត្តភក្តិ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
នគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានជនបង្កកាប់ខាងលើនេះ មានឈ្មោះរិន បូរ៉ូត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតមានទីលំនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកឯជនបង្កមានឈ្មោះ ឌីង ពេជ្រស័ក្កវ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ រីឯវត្ថុតាងដកហូត
បានរួមមានកាំបិតប្រទួសមួយដែលមានប្រវែង០,៣៩ម៉ែត្រ ផ្លែដែកដងឈើ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងជាមួយមិត្តភក្ដិមកពីផឹកស៊ីលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនដៃដល់បានស្ទាក់ពីមុខម៉ូតូជនរងគ្រោះដោយកាន់កាំបិតប្រទួសនៅនិងដៃរួចកាប់ទៅលើជនរងគ្រោះឈ្មោះរិន បូរ៉ូតភេទប្រុសចំនួន០៥កាំបិត ចំក្បាល០១កាំបិត ចំទ្រូង០៣កាំបិត និង ខ្នង០១កាំបិត ប៉ុន្តែមិនមានស្នាមមុតនោះទេ។ លុះដល់ម៉ោង១០និង៣០នាទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ទើបឈ្មោះយិន បូរិនភេទប្រុសអាយុ៥៦ឆ្នាំ មុខរបរ ជាងកាត់សក់ (ត្រូវជាឪពុកបង្កើតជនរងគ្រោះ)មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ។
ក្រោយពីទទួលបានពាក្យបណ្ដឹងរួចមកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនល្មើសយកមកប៉ុស្តិ៍ដើម្បីសួរនាំ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ជនល្មើសខាងលើធ្លាប់ជាប់ពន្ធធនាគារចំនួន០២ដងមកហើយពីបទរំលោភសេពសន្ថវៈ និងជាប់ពាក់ពន្ធ័ពីបទហិង្សាដោយចេតនា៕
https://youtu.be/h9X_0Sj9DOQ
មតិយោបល់