ភ្នំពេញៈ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នេះលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ និង លោកសេង សាញ់ ចៅសង្កាត់បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារទីទ័លក្រគ្មានទីពឹង និង នាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនដល់ ប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត មនុស្សចាស់គ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ចំនួន ៤១គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែលត្រូវចែកជូនរួមមាន ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ, មី១កេស-ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, ត្រីខ១យួរ, ទឹកសុទ្ធqឃីត១កញ្ចប់ (ភួយ១ មុង១ សារុង១ ក្រមា១) រួមនិង ថវិកាមួយចំនួនផងដែរ៕
មតិយោបល់