ព័ត៌មានជាតិ

Tablet ដំបូង Nokia ចេញ​ជា​ផ្លូវការ​ (វីដេអូ)

Marko Ahtissari ប្រធាន​រចនា​ផលិតផល​របស់​ក្រុមហ៊ុន Nokia បាន​សារភាព​ថា ជាង​មួយ​ឆ្នាំ​កន្លះ​មកនេះ ក្រុមហ៊ុន​បាន​ចំណាយ​ពេល​ក្នុង​ការបង្កើត Tablet ហើយ​នៅ​ទីបំផុត​វា​ក៏​បាន​លេចចេញ​ជា​រូបរាង​ឡើង​។​

​នៅ​ថ្ងៃ​ទី​២២​ខែតុលា ឆ្នាំ ២០១៣ ក្រុមហ៊ុន Nokia បានបង្ហាញ​ឲ្យដឹង​ជា​ផ្លូវការ​នូវ Tablet ដំបូង​របស់​ខ្លួន ដោយ​មាន​ឈ្មោះ​ថា “Nokia Lumia 2520”​។​

Nokia បាន​បង្ហើប​ឲ្យដឹងថា Lumia 2520 ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Windows RT និង​អាច​ប្រើ​ប្រព័ន្ធ LTE បាន​។ នៅ​ខែ​ក្រោយ Nokia នឹង​ចេញលក់ Tablet មួយ​នេះ​នៅលើ​ទីផ្សារ ប៉ុន្តែ​ប្រហែលជា​មាន​នៅ​តែ​អាមេរិក​ដំបូង​គេ ដោយ​ក្នុង​នោះ​លក់​តម្លៃ ៤៩៩​ដុល្លារ​អាមេរិក​៕

Lumia2520

មតិយោបល់