រតនគិរីៈ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅខេត្តរតនគិរីបានប្រារព្ធ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០១៦ ក្រោមប្រធានបទ “សមាគមមនុស្សចាស់ គឺជាយន្តការដ៏សំខាន់ជួយអភិវឌ្ឍន៍សុខមាលភាពមនុស្សចាស់ក្នុងសហគមន៍ និងសង្គមជាតិ” ។
ក្នុងពិធីប្រារព្ធ អបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិនោះ គឺមានការចូលរួមជាអធិបតីភាពលោក មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីមន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តជាច្រើនរូបផងដែរ។
ក្នុងពិធីនោះដែរ ក៏មានការចែកអំណោយជូនជនចាស់ជរា ជានិវត្តន៍ជន អតីតមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធចំនួន៣៤០នាក់ ក្នុងម្នាក់ៗទទួលបានមីចំនួន១កេស និងថវិកាចំនួន ៣០.០០០រៀលផងដែរ៕
មតិយោបល់