ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជន២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

រតនគិរី: យុវជនចំនួន២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀននៅក្រុងបានលុង ។ ការចុះបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់ទី៨ ខែវិឆ្ឆិកា ឆ្នាំ២០១៦ ចំណុចបន្ទប់ផ្ទះជួលខាងក្រោយហាងសួនរាត្រី ស្ថិតនៅក្នុងភូមិអភិវឌ្ឍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

នគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឡាបានសៀកបាន ឲ្យដឹងថាជនសង្ស័យដែលចាប់ខ្លួនបានខាងលើ ទី១ឈ្មោះ ស៊្រុង ប្រុស ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ និងជនសង្ស័យទី២ឈ្មោះ ឈាន សាម៉ូ ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង២មានទីលំនៅភូមិ ជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ក្នុងនោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូច រួមនឹងសម្ភារ:សម្រាប់សេពគ្រឿងញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលសង្កាត់ឡាបានសៀកដើម្បីកសាងសំណំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់