ព័ត៌មានជាតិ

គម្រោងសាងសង់ និងជួសជុលផ្លូវលំ ដាក់ឲ្យដេញថ្លៃនៅឃុំថ្មពេជ្រ ត្រូវបានគេសង្ស័យថាមានការឃុបឃិតគ្នា

ត្បូងឃ្មុំៈ គម្រោងដាក់ឲ្យដេញថ្លៃសម្រាប់កិច្ចសន្យាការងារសាងសង់និងជួសជុលផ្លូវលំ នៅក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ត្រូវបានគេសង្ស័យថាមានការឃុបឃិតគ្នា រវាងអ្នកទទួលការ និងម្ចាស់លទ្ធកម្ម ដែលផ្ទុយពីច្បាប់នៃការដេញថ្លៃ ព្រោះគេមើលឃើញថា ក្រុមអ្នកដេញថ្លៃមានការខ្សឹបខ្សៀវ ចរចារគ្នា នៅមុខគណៈកម្មការតែម្ដង ខណៈដែលកំពុងដាក់សំណើដេញថ្លៃចូលទៅក្នុងហិប ទាំងម្ចាស់លទ្ធកម្មមិនមានចំណាត់ការសោះ។

ដែលគម្រោងដាក់ដេញផ្លៃនៅឃុំថ្មពេជ្រ ស្រុក-ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៣ តុលា ២០១៦ ក្នុងតម្លៃខ្ពស់ប្រកៀកប្រកិតគ្នា ជាមួយតម្លៃប៉ាន់ស្មាន គឺជួសជុលផ្លូវដី១ខ្សែប្រវែង២១៣៥ម៉ែត្រ តម្លៃប៉ាន់ស្មាន៦០,៩៦៥,៧៤៩៛ ត្រូវបានក្រុមហ៊ុនថេង នីតា ទទួលយកក្នុងតម្លៃ ៥៩,១៣៩,៥០០៛ គឺក្នុងតម្លៃខ្ពស់ខុសប្រក្រតី ដែលគេសង្ស័យថា មានការឃុបឃិតគ្នា ព្រោះមានការខ្សឹបខ្សៀវគ្នា នៅមុខគណៈកម្មការតែម្ដង។

ដោយឡែកនៅព្រឹកថ្ងៃ១៣ តុលា នេះដដែល នៅសាលាឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានធ្វើការដាក់ឲ្យដេញថ្លៃ គម្រោងសាងសង់និងជួសជុលផ្លូវដីចំនួន២ខ្សែ ដែលត្រូវបានគេមើលឃើញថា មានតម្លាភាពត្រឹមត្រូវអាចទទួលយកបាន ដោយផ្លូវដី១ខ្សែប្រវែង ៥០៥០ម៉ែត្រ តម្លៃប៉ាន់ស្មាន ៨០,៣៦៣,៣៨៦៛ ត្រូវបានក្រុមហ៊ុនឡេង ឃីម ទទួលយកក្នុងតម្លៃ ១៥,៩៩៩,៩៦០៛ និងផ្លូវក្រាលគ្រួសក្រហម១ខ្សែទៀត តម្លៃប៉ាន់ស្មាន៤៩,០៩៧,៩៤៥៛ ក្រុមហ៊ុនឡេង ឃីម ទទួលយកក្នុងតម្លៃ ៧,៦៣២,០០០៛ គឺគម្រោងដេញផ្លៃនៅឃុំដូនតីទាំង២ខ្សែមានតម្លៃទាបអាចទទួលយកបាន ព្រោះមុនពេលធ្វើការដេញថ្លៃមានការចរចាគ្នា ដើម្បីទាញយកលុយពីគម្រោងឲ្យបានចំនួនច្រើនដែរ តែការចរចាមិនត្រូវរ៉ូវគ្នា ទើបគម្រោងនៅឃុំដូនតីមានតម្លៃធ្លាក់ចុះយ៉ាងទាបយ៉ាងដូច្នេះ ដែលវាខុសគ្នាដូចមេឃនិងដី ជាមួយឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ៕

https://youtu.be/EEP8ExmGZsY

photo_2016-10-13_20-22-18photo_2016-10-13_20-22-21photo_2016-10-13_20-22-23photo_2016-10-13_20-22-25photo_2016-10-13_20-22-27photo_2016-10-13_20-22-29photo_2016-10-13_20-22-30

មតិយោបល់