ព័ត៌មានជាតិ

នារីកំសត់! ស្រឡាញ់គ្នាជាង ២ខែ បុរសជាសង្សារប្រើហិង្សា និងគំរាមអា.កសម្លាប់ដោយគ្មានមូលហេតុ

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នៅមុខប៉ុស្តិ៍នគរបាលចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសជាសង្សារមានឈ្មោះ តារា អាយុ ២៥ឆ្នាំ បុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ចំណែកនារីរងគ្រោះសុំមិនបញ្ចេញឈ្មោះ។

ដំណើររឿង៖ មាននារីម្នាក់បានរត់ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ខណ:ដែលបុរសជាសង្សាររបស់ខ្លួន ទើបតែស្គាល់គ្នាបានរយ:ពេលជាង ២ខែ បានប្រើហិង្សាវាយ បណ្តាលឲ្យរងរបួសពេញខ្លួនព្រមទាំងគំរាមសម្លាប់ចោលថែមទៀតផង។ តាមសម្តីនារីរងគ្រោះបានឲ្យដឹងថា រូបនាងមានទំនាក់ទំនងជាមួយ និងបុរសជាសង្សារ ប៉ុន្តែមួយរយ:ចុងក្រោយប៉ុន្មានថ្ងៃមកនេះ បុរសជាសង្សារមិនដឹងរឿងអ្វីនោះទេ គឺចេះតែប្រើហិង្សាវាយមកលើរូបនាងដោយពុំមានមូលហេតុ។នៅថ្ងៃកើតហេតុរូបនាងបានទៅដើរលេងនៅកោះពេជ្រជាមួយ និងបងប្អូនហើយក៍បានតេទូរសព្ទ័ហៅបុរសជាសង្សារទៅជាមួយ លុះទៅដល់កោះពេជ្របុរសជាសង្សារបានជិះម៉ូតូទៅដល់ ចំណែករូបនាងបានជិះរថយន្ដជាមួយ និងបងប្អូនហើយដោយខ្លាចបុរសជាសង្សារអន់ចិត្តរូបនាង ក៍បានចុះពីលើរថយន្តមកជិះម៉ូតូជាមួយ និងបុរសជាសង្សាររបស់ខ្លួនរួចហើយក៍ត្រលប់មកបន្ទប់ជួលវិញ តែនៅពេលជិះម៉ូតូតាមផ្លូវបុរសជាសង្សារមិនដឹងខឹងរឿងអ្វីនោះទេ គឺវាយនិងក្តិចរូបនាងតាមផ្លូវរហូតដល់បន្ទប់ជួលហើយ នៅពេលដល់បន្ទប់ជួលបុរសជាសង្សារក៏វាយមកលើរូបនាង បណ្តាលឲ្យរងរបួសបែកចិញ្ចើម និងមានស្នាមរយះពេញជើងនិងក្បាលពោះហើយក៍បង្ខាំងរូបនាងមិនឲ្យចេញពីបន្ទប់នោះទេ រហូតទាល់តែរូបនាងឡាយវីដេអូឲ្យគេជួយបុរសជាសង្សារគំរាមឲ្យលុបចេញ បើមិនលុបទេនិងអា.កសម្លាប់ចោលថែមទៀតផង។

ក្រោយកើតហេតុ រូបនាងបានប្រើវិធីលួងលោមឲ្យបុរសជាសង្សារទន់ចិត្ត ទើបបើកទ្វាររត់ចេញមកក្រៅឲ្យគេជួយព្រមទាំងហៅបងប្អូនឲ្យជូនរូបនាង មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីឲ្យជួយអន្តរាគមន៍ហៅបុរសជាសង្សារឲ្យមកទទួលទោស តែដោយដឹងខ្លួនទាន់បុរសជាសង្សារបានរត់គិចខ្លួនបាត់៕

មតិយោបល់