ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ទំនាក់ទំនងឧស្សាហកម្ម និងពហុវប្បធម៌រដ្ឋ Queensland ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក ហ៊ុន ម៉ាណែត

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ ទំនាក់ទំនងឧស្សាហកម្ម និងពហុវប្បធម៌រដ្ឋ Queensland និងសមាជិកសភាក្នុងទីក្រុងប៊្រេសបិន ប្រទេសអូស្ត្រាលីបានបង្ហាញពីចំណាប់អារម្មណ៍និងស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រត្តិភូប្រទេសកម្ពុជា ដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែតនៅក្នុងដំណើទស្សនកិច្ចរបស់ លោក ហ៊ុន ម៉ាណែត នៅក្នុងទីក្រុងប្រ៊េសបិន នៃប្រទេសអូស្រ្តាលី គឺបានជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយនឹង លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការពហុវប្បធម៌ និងការងារ និងសមាជិកសភាក្នុងទីក្រុងប៊្រេសបិន ប្រទេសអូស្ត្រាលី។

នៅក្នុងជុំនួបនោះ លោក ហ៊ុន ម៉ាណែត បានបង្ហាញជូនភ្ញៀវពីសក្តានុពល នៃវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យការងារ និងវិស័យជាច្រើនទៀតរបស់ប្រទេសកម្ពុជា ហើយនិងជម្រាបបន្ថែមទៀតអំពីបច្ចុប្បន្នភាពនៃប្រទេសកម្ពុជាបានស្នើឲ្យមានការហោះហើរត្រង់ពីទីក្រុងប៊្រេសបិន ប្រទេសអូស្រ្តាលីទៅកាន់ប្រទេសកម្ពុជា។

ទាក់ទងនឹងវិស័យការងារ លោកបានជម្រាបជូនភ្ញៀវអំពីកិច្ចសហប្រតិបត្តិការ នៅក្នុងការឲ្យមានការយោគយល់គ្នាមួយក្នុងការបញ្ជូន និងទទួលបងប្អូនប្រជាពលរដ្ឋខ្មែរ មកធ្វើការនៅក្នុងប្រទេសអូស្រ្តាលី ទៅតាមជំនាញ ហើយនឹងផ្តល់ឱកាសឲ្យមានការចុះកម្មសិក្សា ក៏ដូចជាមានការបណ្តុះបណ្តាលកម្មសិក្សាវគ្គខ្លីៗ ចំពោះយុវជនកម្ពុជាផងដែរដើម្បីអភិវឌ្ឍសម្ថភាពពួកគេ និងផ្តល់ឱកាសដល់ពួកគេបានធ្វើការនៅក្នុងកម្រឹតជោគជ័យប្រកបដោយសម្ថភាពនៅក្នុងប្រទេសអូស្រ្តាលី។

ជាការឆ្លើយតប លោកស្រី Grace Grace រដ្ឋមន្ត្រីក្រសួងការងារ ទំនាក់ទំនងឧស្សាហកម្ម និងពហុវប្បធម៌ និងឯកឧត្តម Peter Russo សមាជិកសភាក្នុងទីក្រុងប៊្រេសបិន បានបង្ហាញពីចំណាប់អារម្មណ៍និងស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រត្តិភូប្រទេសកម្ពុជា ដែលដឹកនាំដោយ លោកហ៊ុន ម៉ាណែត និងអមដំណើរដោយ ឯកអគ្គរដ្ឋទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅអូស្រ្តាលីនិងញូហ្សេលែន។ លោកទំទាវរដ្ឋមន្រ្តី បានចាប់អារមណ៍ អំពីសក្តានុពលនៃប្រទេសកម្ពុជា ដែលទាក់ទងនឹងបញ្ហាមួយចំនួនទៀត។

ភាគីភ្ញៀវក៏បានបង្ហាញពីគោលជំហរពីការបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការទទួលយកនូវកម្លាំងពលកម្មរបស់ប្រទេសកម្ពុជា ប៉ុន្តែតាមរយៈសិស្ស និស្សិតដែលមានលទ្ធផលឆ្នើម នៃការសិក្សា និងនិស្សិតដែលមានសមត្ថភាពខ្ពស់ក្នុងកាបំពេញការងារ ដែលនេះគឺជាការអភិវឌ្ឍន៍ថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងកិច្ចការអប់រំ វិស័យការងារ វិស័យទេសចរណ៍និងកិច្ចការផ្សេងៗទៀតរវាងភាគីកម្ពុជា និងភាគីអូស្រ្តាលី។

ក្នុងឱកាសនោះផងដែរ លោកហ៊ុន ម៉ាណែត បានអញ្ជើញភាគីភ្ញៀវអញ្ជើញភាគីភ្ញៀវ ទៅធ្វើការទស្សនកិច្ចនៅប្រទេសកម្ពុជាដើម្បីស្វែងយល់បន្ថែម អំពីបច្ចុប្បន្នភាពនៃការរីកចម្រើនរបស់ប្រទេស ហើយជាការឆ្លើយតប ភាគីភ្ញៀវក៏បានទទួលយក និងរីករាយនៅក្នុងការទៅធ្វើទស្សនកិច្ចនៅក្នុង ប្រទេសកម្ពុជានៅវេលាសមស្របណាមួយ។

សូមបញ្ជាក់ថា នៅតាមបណ្តាគោលដៅនានា នៅក្នុងទីក្រុងចំនួនបី ដូចជានៅទីក្រុងមែលប៊ន ទីក្រុងស៊ីដនី ទីក្រុងអាឌឺឡែតនៃប្រទេសអូស្ត្រាលី លោកហ៊ុន ម៉ាណែត តែងតែបានជួបពិភាក្សាការងារជាមួយនិងសមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភា មន្ត្រីរដ្ឋាភិបាលសំខាន់ៗ នឹងបានបញ្ចុះបញ្ចូល និងបង្ហាញពីសក្តានុពល នឹងធ្វើឲ្យមានការវិនិយោគ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងកូនចៅខ្មែរនៅក្នុងទឹកដីអូស្រ្តាលីនេះខណៈពេលដែលក្រុមបាតុករមួយចំនួននិយាយអាក្រក់ពីខ្មែរគ្នាឯង៕

photo_2016-10-13_21-28-10photo_2016-10-13_21-28-14photo_2016-10-13_21-28-17photo_2016-10-13_21-28-19photo_2016-10-13_21-28-21photo_2016-10-13_21-28-23photo_2016-10-13_21-28-25photo_2016-10-13_21-28-27photo_2016-10-13_21-28-29

មតិយោបល់