ព័ត៌មានជាតិ

មកពីស្រុក អត់កាងាធ្វើ បែកគំនិតគាស់បន្ទប់ជួល ត្រូវប្រជាពលរដ្ឋ ចាប់ប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ចាប់ប្រគល់ឱ្យសមត្ថកិច្ច ខណៈជនរូបនោះ បានធ្វើសកម្មភាព គាស់បន្ទប់ជួល បានសម្រេច កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៨ខែមេសា ឆ្នាំ២០១៦ នៅបន្ទប់ជួល មួយកន្លែង ស្ថិតក្នុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋ ឃើញទាន់ ចាប់ប្រគល់ឱ្យសមត្ថកិច្ច។

ជនសង្ស័យមានឈ្មោះ ពាង ចន្ថា ភេទ ប្រុស អាយុ ៣៤ឆ្នាំ មិនពិតប្រាកដ ស្នាក់នៅ អូឌឹម មានស្រុកកំណើត ភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈម្ចាស់បន្ទប់មិននៅ ចេញទៅធ្វើការអស់ ជនសង្ស័យ បានធ្វើសកម្មភាព គាស់បន្ទប់ជួល ចូលរុករើឥវ៉ាន់ និងលួចយក ចង្ក្រានហ្គាស ចេញមកក្រៅ ភ្លាមនោះ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋ ឃើញទាន់ ទើបចាប់ប្រគល់ឱ្យសមត្ថកិច្ច តែម្តង។

នៅចំពោះមុខសម្ថកិច្ច ជនសង្ស័យ បានសារភាពថា រូបគេ ទើបតែមកពីស្រុក ដោយមិនទាន់រកការងាបានធ្វើ និងគ្មានលុយចាយ ទើបបែកគំនិត សម្រេចចិត្ត ធ្វើសកម្មភាពគាស់បន្ទប់គេ តែម្តង។

ក្រោយពេលកើតហេតុ ជនសង្ស័យ ត្រូវបាននគរបាល ប៉ុស្តិ៍ត្រពាំងក្រសាំង ធ្វើការសាកសួរ និងចាត់ការបន្ត តាមនតិវិធី៕

rubber-1 rubber-1-1 rubber-2

មតិយោបល់