ព័ត៌មានជាតិ

គ្រោះធម្មជាតិ ដោយខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ សរុប ៣០ខ្នង នៅស្រុកអន្លង់វែង

ឧត្តរមានជ័យ:ករណីគ្រោះធម្មជាតិ ដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះ សរុបចំនួន ៣០ខ្នង បានកើតឡើងក្នុងចំណុច ភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង នាវេលាបង្ករម៉ោង០៤ និិង៣០ នាទី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នេះ។

ក្នុងហេតុការ គ្រោះធម្មជាតិ នោះ មានបង្ករការខូចខាត រលំផ្ទះប្រជាពលរដ្ឋ សរុបចំនួន ៣០ ខ្នង ក្នុងនោះមាន រលំផ្ទះ ១៣ខ្នង ប៉ើងដំបូលផ្ទះ ១៧ខ្នង បណ្តាលឱ្យរបួសមនុស្ស ៦នាក់ (ធ្ងន់ ១នាក់ ស្រាល ៥នាក់) ខូចយន្ត ១គ្រឿង ខូចត្រាក់ទ័រ ១គ្រឿង ខូចម៉ូតូ ១គ្រឿង។ ទន្ទឹមនឹងនេះ នៅឃុំលំទង ខូចខាតសរុប ២៥ ខ្នង រលំផ្ទះ ១០ខ្នង ប៉ើងដំបូលផ្ទះ ១៥ខ្នង របួសស្រាល ៤នាក់ ខូចយន្ត ១គ្រឿង ខូចត្រាក់ទ័រ ១គ្រឿង ខូចម៉ូតូ ១គ្រឿង។ ចំពោះ ឃុំត្រពាំងតាវ ខូចខាតសរុប ៥ខ្នង រលំផ្ទះ ៣ខ្នង ប៉ើងដំបូលផ្ទះ ២ខ្នង បណ្តាលឱ្យរបួស ២នាក់ (ធ្ងន់១នាក់ ស្រី)។

បច្ចុប្បន្ន អធិការនគរបាលស្រុក កំពុងដឹកនាំកម្លាំង ចុះទៅជួយអន្តរាគមន៍ នៅកន្លែងកើតហេតុហើយ៕

photo_2016-04-28_19-55-45 photo_2016-04-28_19-55-52 photo_2016-04-28_19-55-56 photo_2016-04-28_19-55-58 photo_2016-04-28_19-56-01 photo_2016-04-28_19-56-04 photo_2016-04-28_19-56-07 photo_2016-04-28_19-56-11 photo_2016-04-28_19-56-14 photo_2016-04-28_19-56-16 photo_2016-04-28_19-56-21

មតិយោបល់