ព័ត៌មានជាតិ

ការដ្ឋានដំឡើងភ្លើងស្តុប១០០កន្លែង ក្នុងរាជធានីភ្នំពេញ សម្រេចបាន៤៣ភាគរយហើយ

ភ្នំពេញ: ការដ្ឋានដំឡើងភ្លើងស្តុប១០០កន្លែង ក្នុងរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ សម្រេចបាន៤៣ភាគរយនៃគម្រោងហើយ។ នេះបើតាមការបង្ហាញឲ្យឃើញ ក្នុងកិច្ចប្រជុំលើកទី២៥ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញជាមួយក្រុមការងារដំឡើងភ្លើងស្តុបកាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា គិតត្រឹម ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះការដ្ឋានដំឡើងភ្លើងស្តុប១០០កន្លែង ក្នុងរាជធានីភ្នំពេញ សម្រេចបាន៤៣ភាគរយ នៃគម្រោងហើយ។ ក្នុងនោះនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រជុំលើកទី២៥ ជាមួយក្រុមការងារដំឡើងភ្លើងស្តុប ដោយផ្តោតលើលទ្ធផលការងារ កម្មវិធីការងារ ការដោះស្រាយផលប៉ះពាល់ ការពង្រីកផ្លូវប្រសព្វចំនួន១៤កន្លែង សុវត្ថិភាពការដ្ឋាន ការកែសម្រួលប្លង់ ការរត់ខ្សែបណ្តាញក្រោមដី ការត្រៀមរៀបចំមន្ត្រីចំនួន១១នាក់នៅប្រចាំការបន្ទប់ត្រួតពិនិត្យ។

មន្ត្រីដដែលបានបន្តថា បន្ទាប់ពីដំណើរការបេតុងគ្រឹះរួច នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ ការដ្ឋាននឹងចាប់ផ្តើមដំឡើងបង្គោលភ្លើងស្តុប៕

photo_2016-10-14_17-00-58

photo_2016-10-14_17-00-54

photo_2016-10-14_17-00-55-2

photo_2016-10-14_17-00-55

photo_2016-10-14_17-00-56

photo_2016-10-14_17-00-57-2

photo_2016-10-14_17-00-57

មតិយោបល់