ព័ត៌មានជាតិ

បង្ក្រាបទៀតហើយ! ទីតាំងគ្រឿងញៀនភូមិត្រពាំងឈូក ឃាត់ខ្លួនជនសង្ស័យ៧នាក់

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុននេះបន្តិចកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា ដឹកនាំលោកវរសេនីយ៍ឯក ម៉ក់ ហុង បានចុះបង្ក្រាបទីតាំងគ្រឿងញៀនស្ថិតនៅភូមិបុរីកម្មករនៅមុនពន្ទីរពេទ្យលោក (ភូមិត្រពាំងឈូក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនខាងលើនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ដើម្បីយកទៅធ្វើតេស្តទឹកនោមនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៖

photo_2016-10-15_16-47-53

photo_2016-10-15_16-47-41

photo_2016-10-15_16-47-44

photo_2016-10-15_16-47-46

photo_2016-10-15_16-47-49

photo_2016-10-15_16-47-51

មតិយោបល់