អាមេរិកៈ ចង់បិទ ឬបើកមិនសំខាន់នោះទេ ព្រោះថានៅពេលនេះ រដ្ឋបាលសហព័ន្ធអាកាសចរណ៍អាមេរិក បានចេញសេចក្ដីប្រកាសជាផ្លូវការ ហាមឃាត់ការនាំយក Galaxy Note 7 នៅពេលធ្វើដំណើរតាមយន្តហោះ។
អាជ្ញាធរអាមេរិក បានចេញសេចក្ដីប្រកាសដូចនេះគឺដើម្បីសុវត្ថិភាព និងសន្ដិសុខសាធរណៈ ព្រោះថា កន្លងមក ក្រោយពេល Samsung ប្ដូរ Galaxy Note 7 ថ្មី ដល់អតិថិជនឲ្យនោះ នៅកើតមានករណីផ្ទុះឆេះនៅលើយន្តហោះដដែល។
បន្ទាប់ពីកើតមានករណីផ្ទុះឆេះ Samsung Galaxy Note 7 នៅលើយន្តហោះដឹកអ្នកដំណើរអាមេរិក និងនៅតៃវ៉ាន់មក ក្រុមហ៊ុន Samsung បានចេញសេចក្ដីប្រកាសផ្អាកផលិត ផ្អាកលក់ និងផ្អាកប្រើ ព្រោះខ្លាចមានករណីផ្ទុះឆេះបន្តទៀត។
គួរបញ្ជាក់ផងដែរថា កាលពីដើមខែកញ្ញា Galaxy Note 7 បានកើតមានករណីផ្ទុះឆេះ ខណៈពេលកំពុងសាកថ្ម រហូតដល់ក្រុមហ៊ុន Samsung ចេញសេចក្ដីប្រកាសប្រមូលស្មាតហ្វូននេះ មកវិញទាំងអស់ និងបានប្ដូរថ្មីឲ្យអតិថិជន ប៉ុន្តែក្រោយពីប្ដូររួចក៏នៅតែមានករណីផ្ទុះឆេះដដែល៕
មតិយោបល់