ភ្នំពេញៈ បើតាមសមត្ថ បានឲ្យដឹងថា នៅវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែតុលានេះ មានករណីសាកសពបុរសម្នាក់អណ្ដែតទឹកនៅទន្លបាសាក់។
សាកសពនេះ ត្រូវបានសមត្ថកិច្ចស្រង់ចេញពីក្នុងទឹក នៅចំណុចមុខវត្តសំពៅមាសជិតព្រំដែន ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ហើយមកទល់ពេលនេះ សពបានរក្សាទុកនៅចំណុចមុខវត្ត រង់ចាំសមត្ថកិច្ច ជំនាញចុះធ្វើពិនិត្យកោសល្យវិច្ច័យ ។
ភិនភាគសាកសពសម្បុលស សក់ខ្មៅ មានស្លៀកខោខូវប៊យ ពណ៌ខៀវជើងវែង ខ្សែក្រវ៉ាត់ខ្មៅ ពាក់អាវយឺតខាងក្នុងពណ៌ខ្មៅ អាវខាងក្រៅពណ៌ទឹកក្រូចដៃវែង មិនស្គាល់អត្តសញ្ញណ៕
មតិយោបល់