បាត់ដំបងៈ នៅវេលាម៉ោងប្រហែល៩ និង៤៥នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ មានអគ្គិភ័យមួយបានឆាបឆេះផ្ទះចំនួន២ល្វែងនៅទល់មុខផ្សាបវេល ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងបានបង្កឲ្យខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យស្រុកបាញ់ទឹកអស់ចំនួន២ទៅ៣ឡានហើយនៅមិនទាន់រលត់អស់ទាំងស្រុងទេគិតមកដល់ម៉ោង ១១យប់នេះ៕












មតិយោបល់