ព័ត៌មានជាតិ

ខឹងប្ដីចិត្តអប្រិយវាយហើមភ្នែក រត់មកប្ដឹងសមត្ថកិច្ចសុំលែ​ង….

ភ្នំពេញៈ បុរសម្នាក់មានមុខងារជាប្រជាការពារភូមិទ្រា៤ សង្កាត់ស្ទឹមមានជ័យ បានប្រើអំពើហិង្សាយ៉ាងចាស់ដៃទៅលើប្រពន្ធ ខណៈប្រពន្ធហាមឃាត់មិនឲ្យប្ដីជិះម៉ូតូ​ ព្រោះស្រវឹង​ខ្លាចមានគ្រោះថ្នាក់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃតី២១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិទ្រា៤ ខសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ចាប ចន្ធូ អាយុ២៩ឆ្នាំ ស្រុកកំណើត​នៅភូមិបុសផ្លាង ឃុំបុសម៉ន ស្រុករំដួល ខេត្តស្វាយរៀង មុខរបរកម្មការិនីរោងចក្រ។ ចំណែកលោកចិត្តកំណាច​ឈ្មោះ គឹម ម៉ៅ អាយុ៣៤ឆ្នាំ មុខរបរប្រជាការពារភូមិទ្រា៤ បច្ចុប្បន្នទាំងពីរស្នាក់កន្លែកកើតហេតុខាលើ។

ក្រោយកើតហេតុ​នារីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល​ស្ទឹកមានជ័យ ដោយសុំលែងលះ​ និងសុំឲ្យសមត្ថកិច្ច​ជួយយកប្ដីរូបនេះមកអប់រំផង៕

https://youtu.be/p1_96KN2V0k

មតិយោបល់