ព័ត៌មានជាតិ

អាជ្ញាធរបង្គាប់ឲ្យម្ចាស់អាជីវកម្មបូមខ្សាច់ដោយអត់ច្បាប់ ធ្វើផ្លូវសងពលរដ្ឋវិញ

សៀមរាបៈ បន្ទាប់ពីមានការបិទផ្លូវរបស់អ្នកស្រុកបន្ទាយស្រីដោយចោទក្រុមហ៊ុនអាជីវកម្មបូមខ្សាច់ថា បាន​បំផ្លាញផ្លូវរបស់ពួកគាត់ជាអ្នកកសាងរួចមកអាជ្ញាធរខេត្ត បានបង្កើតគណៈកម្មការចម្រុះមួយ ដោយបង្គាប់ឲ្យក្រុមហ៊ុនខាង​លើធ្វើផ្លូវ​សងពលរដ្ឋវិញ បើមិនដូច្នោះទេ អាជ្ញាធរនឹង ត្រូវបិទអាជីវកម្មទាំងនោះ ចោលតែម្តង។ប្រតិបត្តិការនេះដែរ បានធ្វើឡើងនៅថ្ងៃទី​០៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិវត្ត ឃុំត្បែង ស្រុកបន្ទាយស្រី។

លោកឧត្តមសេនីយ៍ត្រី អ៊ុ អមារ៉ា ស្នងការរងនគរបាលខេត្តសៀមរាប បានឲ្យដឹងរសៀលថ្ងៃទី០៧នេះថា បន្ទាប់ពីមានការបិទផ្លូវរ​ប​ស់​អ្នកស្រុកបន្ទាយស្រីដោយចោទក្រុមហ៊ុនអាជីវកម្មបូមខ្សាច់មួយចំនួនថា បានបំផ្លាញផ្លូវរបស់ពួកគាត់ជាអ្នកកសាងរួចមក​អាជ្ញា​ធរ​ខេត្តបានបញ្ជាឲ្យបង្កើតគណៈកម្មការមួយ មានសមត្ថកិច្ចចម្រុះដែលដឹកនាំដោយព្រះរាជអាជ្ញារងម្នាក់ផងដែរ ដោយបង្គាប់ឲ្យក្រុម​ហ៊ុនខាងលើធ្វើ​ផ្លូវសងពលរដ្ឋវិញ បើមិនដូច្នោះទេ អាជ្ញាធរនឹងត្រូវបិទអាជីវកម្មទាំងនោះចោលតែម្តង ព្រោះទីតាំងខាងមិនមាន​ច្បាប់​អនុញ្ញាតនោះទេ។

លោកបន្តថា ទីតាំងបូមខ្សាច់នៅភូមិខាងលើមានប្រមាណជាជិត១០កន្លែងដែលសុទ្ធសឹងតែគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ។លោកបន្ថែមថា បច្ចុប្បន្នសមត្ថកិច្ចបានចុះផ្អាកទីតាំងខាងលើបណ្តោះអាសន្នសិនដោយតម្រូវឲ្យក្រុមហ៊ុនទាំងនោះរត់ច្បាប់ និងជាពិសេសសង់ផ្លូវជូនពលរដ្ឋវិញ។

សូមរំលឹកថា កាលព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចក្បែរវត្តត្បែង ក្នុងភូមិវត្ត ឃុំត្បែង ស្រុកបន្ទាយស្រីខេត្តសៀមរាប ដោយ​មានអ្នកភូមិប្រមាណជិត១០០នាក់ បានលើកគ្នាឈរកាន់បដាបិតផ្លូវក្រាលគ្រួសក្រហម មួយខ្សែប្រឆាំងការដឹកជញ្ជូន​ខ្សាច់​បំផ្លាញ​ផ្លូវពីសំណាក់ក្រុមឈ្មួញបូមខ្សាច់គ្មានច្បាប់អនុញ្ញាត។ ទាក់ទិន្ននឹងករណីនេះដែរ គេនៅទន្ទឹងរង់ចាំមើលថា តើសមត្ថកិច្ច​ចម្រុះ​ខាងលើអាច ដោះស្រាយបញ្ហានេះបាន ដែរ ឬយ៉ាងណាជូនពលរដ្ឋ៕

ទីតាំងបូមខ្សាច់ទីតាំងបូមខ្សាច់ទីតាំងបូមខ្សាច់ទីតាំងបូមខ្សាច់

មតិយោបល់