ព័ត៌មានជាតិ

ចោរផ្លោះរបងរោងចក្រ កៅ ហ្វុង ចូលលួចអាវសរុបទឹកប្រាក់អស់រាប់ពាន់ដុល្លារ

ភ្នំពេញៈ ជនសង្ស័យផ្លោះរបងចូលធ្វើសកម្មភាព កាត់ចំរឹងបង្អួច រោងក្រកាត់ដេរសម្លៀកបំពាក់ យីហោ កៅ ហ្វុង លួចអាវអស់រាប់ពាន់អាវ សរុបជាទឹកប្រាក់រាប់ពាន់ដុល្លារ។

ហេតុការណ៍កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីជនជាតិចិនជាថៅកែរោងចក្របានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ចូលថ្ងៃ៣៩ ខែមិថុនា នេះត្រូវបានជនមិនស្គាល់មុខកាត់បន្លាលួស ផ្លោះរបង ចូលទៅធ្វើសកម្មភាព កាត់ចំរឹងបង្អូច ចូលទៅខាងក្នុងអគារ លួចអាវ ដែលដេររួចរាល់ តែមិនទាន់ច្រក អស់ពាន់អាវ ពីកន្លែងស្តុក ។ លុះព្រឹកឡើងពេលដែលកម្មករចូលធ្វើការទើបដឹងថា មានចោរចូលលួចអាវ ថៅកែចិនបានទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យជួយស្រាវជ្រាវ និងកំណត់មុខសញ្ញា។

ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុរួមជាមួយថៅកែរោងចក្រ ទៅពិនិត្យផ្ទាល់ ស្លាកស្នាម កន្លែងដែលជនសង្ស័យលួចកាត់ចូលលួចទ្រព្យសម្បត្តិ៕

មតិយោបល់